Sunday, October 14, 2012

Notpad++​ v6.1.3



Notpad++ v6.1.3ជួយ​សម្រួល​ Programmer ​សរសេរ​កម្មវិធី

     Notpad++ គឺ​ជា​កម្មវិធី​មួយ​ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ ក្នុង​ការ​សរសេរ​ Code ​បង្កើត​កម្មវិធី​ផ្សេងៗ។​ យើង​អាច​សរសេរ​ Code ​ទៅ​តាម​ប្រភេទ​ផ្សេងៗ​គ្នា​ជា​ច្រើន​នៃ​ភាសា​ Programming ដែល​មាន​ដូច​ជា C, C++, C#, ASP, HTML, Java, PHP ​ជា​ដើម។​ ជាង​នេះ​ទៅ​ទៀត​ នៅ​ពេល​យើង​សរសេរ​ Code ​កម្មវិធី​នោះ​ វា​មាន​ពណ៌​ជា​ច្រើន​ តាម​ប្រភេទ​នៃ​ ភាសា​ Programming ​ហើយ​ពណ៌​ទាំង​នោះ​ គឺ​ត្រូវ​បាន​គេ​រៀប​ចំ​ខុសៗ​គ្នា​ទៅ​តាម​ពាក្យគន្លឹះ​ “Keyword” ​នៃ​ភាសា​នីមួយៗ។
កម្មវិធី​ Notepad++ ​នេះ​មាន​ទំហំ​តូច​ងាយ​ស្រួល​ប្រើ​ប្រាស់​ និង​មិន​ទាមទារ​នូវ​តម្រូវ​ការ​ខ្ពស់​នៃ​ប្រព័ន្ធ​ Hardware និង​Softwareរបស់​យើង​ឡើយ។​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ វា​បាន​ចេញ​ដល់​ version 6.1.3 ​ហើយ ​ដូច្នេះ​លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​ទៅ​ប្រើ​ប្រាស់​បាន​តាម​រយៈ​ Link ​ខាង​ក្រោម​នេះ៖

ទាញយកកម្មវិធី